កាលពីមុននៅពេលដែលលោកអ្នកចង់បើកក្រុមហ៊ុន
ឬសហគ្រាសតូច-ធំ សម្រាប់ធ្វើអាជីវកម្មអ្វីមួយ
គឺតែងតែមានការត្អូញត្អែរ និងមិនដឹងអំពីរបៀបនៃការចុះបញ្ជី
ឬបំពេញបែបបទឯកសារឱ្យស្របតាមច្បាប់ ដើម្បីឱ្យក្រុមហ៊ុន ឬសហគ្រាសរបស់ខ្លួន អាចដំណើរការបានរលូន
ប៉ុន្ដែអ្វីដែលជាការពិបាករបស់លោកអ្នកកន្លងមក ត្រូវបាន«លោក ភួង ភក្ដី»
ជួយស្រាយបំភ្លឺខ្លះៗ សម្រាប់ជាចំណេះដឹងបន្ថែម។
ក្នុងន័យនេះ
កាសែតឡារ៉ែន បានជួបជាមួយ លោក ភួង ភក្ដី ទីប្រឹក្សាអភិវឌ្ឍន៍អាជីវកម្ម និងជាប្រធាន ក្រុមហ៊ុន
DNK
Consultancy Service ដើម្បីជួយដោះស្រាយចម្ងល់របស់លោកអ្នកទាំងនេះ
ដូច្នេះ សូមប្រិយមិត្តអ្នកអានជួបជាមួយលោក ភក្ដី ដូចតទៅ៖
1/ មុនពេលចុះបញ្ជីពាណិជ្ជកម្មបើកក្រុមហ៊ុន
ឬសហគ្រាសប្រកបអាជីវកម្មតូច-ធំ តើយើងគួរធ្វើដូចម្ដេចខ្លះ?
ដំបូង
យើងត្រូវរកឈ្មោះដាក់ឱ្យក្រុមហ៊ុន ឬសហគ្រាសរបស់យើងជាមុនសិន ដើម្បីចៀសវាងការដាក់ឈ្មោះជាន់គ្នា
ឬស្រដៀងគ្នា និងកុំឱ្យមានការក្លែងបន្លំម៉ាកយីហោ ឬផលិតផលរបស់អ្នកដទៃ ដែលគេមានច្បាប់ត្រឹមត្រូវ
ឬគេបានចុះបញ្ជីមុនយើង តែបើឈ្មោះជាន់គ្នា ខាងក្រសួងគេមិនអនុញ្ញាតនោះទេ។
2/ បន្ទាប់ពី មានឈ្មោះសម្រាប់ក្រុមហ៊ុន ឬសហគ្រាស
តើយើងចាំបាច់ត្រៀមឯកសារអ្វីខ្លះ?
ចំពោះ
ឯកសារយើងត្រូវត្រៀមលិខិតមួយចំនួនដូចជា កិច្ចសន្យាជួល (បើយើងជួលទីតាំងពីគេ) បើមិនជួលគេ
គឺត្រូវមានប្លង់ទីតាំងអាជីវកម្ម បង្កាន់ដៃបង់ពន្ធអចលនទ្រព្យ អត្តសញ្ញាណប័ណ្ណ
លិខិតឆ្លងដែន លិខិតស្នាក់នៅ ហើយកន្លែងខ្លះអាចនឹងមានឯកសារបញ្ជាក់បន្ថែម និងគេសង្កេតមើលលក្ខណៈក្រុមហ៊ុននោះផងដែរ។
ប្រសិនបើក្រុមហ៊ុន ឬសហគ្រាសជាបុត្រសម្ព័ន្ធរបស់បរទេស ហើយមកបើកនៅកម្ពុជា គឺតម្រូវឱ្យម្ចាស់ក្រុមហ៊ុន
ឬសហគ្រាសនោះ ត្រូវមានមេធាវីម្នាក់ ដើម្បីបកស្រាយ ឬរៀបរាប់ពីអាជីវកម្មរបស់ខ្លួន។
ម្យ៉ាងវិញទៀត ពួកគាត់ បើអាចគួរតែរកដៃគូ ឬអ្នកជំនាញពិភាក្សាអំពីច្បាប់ ទម្រង់បែបបទ
និងបញ្ហាផ្សេងៗជុំវិញអាជីវកម្មរបស់ពួកគាត់ផងដែរ។
3/ តើមានការលំបាក ឬស្មុកស្មាញយ៉ាងណាខ្លះ
អំឡុងពេលបញ្ជូនឯកសារទាំងនោះ ទៅកាន់ក្រសួង?
ការពិតវា
មិនមានអ្វីស្មុកស្មាញច្រើនទេ បន្ទាប់ពីយើងមានឯកសារគ្រប់គ្រាន់ ដោយគ្រាន់តែបំពេញតាមបែបបទ
ឬពាក្យដែលមានក្នុងតារាងរបស់ក្រសួងស្រាប ប៉ុន្ដែបើយើងបំពេញវាខុសពីលក្ខន្ដិកៈនោះ
ខាងក្រសួងគឺតម្រូវឱ្យសរសេរម្ដងទៀត រហូតដល់បំពេញព័ត៌មានគ្រប់គ្រាន់។ ម្យ៉ាងវិញទៀត
ពេលដែលយើងបំពេញវាខុស គឺយើងគ្រាន់តែចំណាយពេលវេលាច្រើន សម្រាប់កែ យកឯកសារទៅដាក់ម្ដងទៀត
និងចំណាយពេលវេលារងចាំប៉ុណ្ណោះ។ ដូច្នេះ យើងគួរតែរកអ្នកមានបទពិសោធន៍ និងចំណេះដឹងដែលទាក់ទងនឹងបញ្ហាទាំងនេះ
ដើម្បីចៀសវាងបញ្ហាឈឺក្បាលច្រើនដង។
4/ តើយើងត្រូវចំណាយពេលប៉ុន្មានថ្ងៃ ឬខែ
ដើម្បីទទួលបានប័ណ្ណចុះបញ្ជីនេះ?
ជាទូទៅ
គេត្រូវចំណាយពេលចន្លោះពី 1 ទៅ 2 ខែ
បើយើងបំពេញបែបបទ ឬមានឯកសារគ្រប់គ្រាន់តាមលក្ខន្ដិកៈដែលក្រសួង ឬស្ថាប័នពន្ធដារតម្រូវ
ប៉ុន្ដែយើងក៏អាចចំណាយពេលវេលាច្រើនជាងនេះដែរ ដោយសារការបំពេញ
ឬយើងមិនមានឯកសារទាំងនោះគ្រប់គ្រាន់ ហើយត្រូវចំណាយពេលប្រមូល
និងកែតម្រូវត្រង់កន្លែងខុសឆ្គងនោះ។
5/ តើលោកយល់យ៉ាងណា ចំពោះចំណេះដឹង
និងការយល់ដឹងពីលក្ខន្តិកៈរបស់ក្រសួង អំពីការចុះបញ្ជីនេះ?
តាមពិត
បើនិយាយឱ្យមែនទែនទៅចំណេះដឹងរបស់ពួកគាត់នៅមានកម្រិត ដោយមិនទាន់យល់ពីបញ្ហា
ទាំងអស់នេះនៅឡើយទេ ប៉ុន្ដែពួកគាត់គ្រាន់តែដឹងតាមរយៈការសួរនាំពីអ្នកដទៃ មិត្តភក្ដិ
(លឺតៗគ្នា) និងពឹងពាក់ឱ្យអ្នកមាន បទពិសោធន៍ជួយពួកគាត់។ ម្យ៉ាងវិញទៀត
ពួកគាត់ក៏មិនទាន់ពីការទុកដាក់ឯកសារ និងការបង់ពន្ធដា ខណៈដែលដល់ពេលបង់ពន្ធដាម្ដងៗ
ពួកគាត់តែងតែឈឺក្បាលជាមួយវា។
6/ ដោយឡែក តើក្រុមហ៊ុនរបស់លោកមានទស្សនៈវិស័យដូចម្ដេច?
DNK Consultancy Service ត្រូវបានបង្កើតឡើងដោយក្រុមអ្នកជំនាញឯកទេសអាជីព ដែលអាចផ្តល់ជូនសេវាកម្ម ស្ទើរតែគ្រប់ប្រភេទ
ដើម្បីជំនួយជាធនធាន និងបំពេញតម្រូវការរបស់អតិថិជនគ្រប់ស្រទាប់។ ក្រុមអ្នកជំនាញឯកទេសបានចំណាយពេលវេលារបស់ខ្លួន
និងការខិតខំប្រឹងប្រែងយ៉ាងសស្រាកសស្រាំ ដើម្បី បំពេញបំណង ការឆ្លើយតបទៅនឹងប្រឹក្សាយោបល់ទាក់ទងនឹងអាជីវកម្មខា្នតតូច-ធំ និងការចង់បានទាំងអស់របស់អតិថិជន។
7/ តើក្រុមហ៊ុនរបស់លោកមានសេវាប្រឹក្សាយោបល់ និងផ្តល់នូវសេវាកម្មអ្វីខ្លះ?
ក្រុមហ៊ុនរបស់យើងមានសេវាជាច្រើនប្រភេទដូចជា
សេវាបណ្តុះបណ្តាលគន្លឹះ និងយុទ្ធសាស្រ្តលើការអភិវឌ្ឍសមត្ថភាព ជំនាញអាជីព
ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំដល់បុគ្គលិកតាមបណ្តាអង្គការ ស្ថាប័ន និងក្រុមហ៊ុននានា។
ក្នុងនោះដែរ យើងមានសេវាជំនាញក្នុងការធ្វើផែនការទីផ្សារ យុទ្ធសាស្រ្តទីផ្សារ
គន្លឹះជំរុញការលក់ទាំងផលិតផលសេវាកម្ម និងផ្សព្វផ្សាយពាណិជ្ជកម្មតាមប្រពន្ធ័អនឡាញ
ជាសេវាកម្មមួយប្រកបដោយជំនាញអាជីពតាមរយៈការឆ្នៃប្រឌិតគំនិតថ្មីៗបន្ថែម ប្រកបដោយប្រសិទ្ធភាពខ្ពស់ទាំងគុណភាព
និងតម្លៃ។
8/ ជាចុងក្រោយ តើលោកមានអ្វីចង់បន្ថែម?
បន្ថែមលើនេះ
យើងក៏មានសេវាកម្មភ្នាក់ងារជួយចុះបញ្ជីពាណិជ្ជកម្មក្រុមហ៊ុនថ្មីតូច-ធំ ការផ្លាស់ប្ដូរអាស័យដ្ឋាន
លក្ខន្ដិកៈ ឬម្ចាស់ភាគហ៊ុនក្រុមហ៊ុន ការការពារម៉ាកសញ្ញា កម្មសិទ្ធបញ្ញា
និងភាពផ្ដាច់មុខ ការបង្កើតសាខាក្នុងស្រុក ឬការិយាល័យតំណាងក្រុមហ៊ុនបរទេស និងធ្វើប័ណ្ណពន្ធប៉ាតង់
និង VAT នៅតាមសាខា ឬនាយក ដ្ឋានពន្ធដារផងដែរ។
ចំណែកយើងមានសេវាកម្មដល់ទីកន្លែង
រហស័ទាន់ចិត្ត ផ្តល់នូវទំនុកចិត្តខ្ពស់ តម្លៃសេវាទាប និងជានិច្ចជាកាលតែងតែភ្ជាប់ទំនាក់ទំនងដោយភាតរៈភាពជាមួយអតិថិជន
ដើម្បីធានាឱ្យសម្រេចទស្សនៈវិស័យខាងលើ សេវាកម្ម ឌី.អិន.ខេ
បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីអនុវត្តបេសកម្មចម្បងៗដូចជា ផ្តល់តែសេវាកម្មណាដែលយើងអាចធ្វើបានល្អបំផុត
សេវាកម្មដល់ទីកន្លែង យកចិត្តទុកដាក់ជាអទិភាព៕
0 comments:
Post a Comment